អភិបាលខេត្ត​កំពង់ឆ្នាំង ចុះ​ពិនិត្យ​ការងារ​បង្កបង្កើនផល​របស់​ប្រជាកសិករ​ នៅស្រុក​រលាប្អៀរ

​ខេត្តកំពង់ឆ្នាំង​៖ នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម ឈួ​រ ចន្ទ​ឌឿ​ន អភិបាលខេត្ត អមដំណើរ​ដោយ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង ព្រមទាំង​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោក​ប្រធាន​ក្រុមប្រឹក្សា លោក​អភិបាលស្រុក មន្ត្រី​ការិយាល័យ​កសិកម្ម​ធន​ធាន​ធម្មជាតិ​និង​បរិស្ថាន​ស្រុក ចុះ​ពិនិត្យ​ការ​ការងារ​បង្កបង្កើន​ផល​ស្រូវ​បង្កើន​រដូវ វស្សា​នៅ​ភូមិ​ពពេល​ពក ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំ ដើម្បី​ស្វែង​ពី​ជីវភាព​រស់នៅ ស្ថានភាព​និង​ការបង្កបង្កើន​ផល​ស្រូវ​និង​ដំណាំ​រួមផ្សំ​ផ្សេងៗ និង​បញ្ហា​ប្រឈម​មួយចំនួន​នា​សម័យកាល​កូ​វីដ​១៩​របស់​បងប្អូន​ប្រជាកសិករ​នៅក្នុង​តំបន់​នោះ​អោយមាន​ជីវភាព​ធូរធា​ប​ន្តែ​ម​ទៀត​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close