ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌជាច្រើនគ្រាប់ នៅស្រុកគាស់ក្រឡ

ខេត្តបាត់ដំបង៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅចំណុចជើងភ្នំអាងខៀវ ស្ថិតក្នុងភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
នគរបាលស្រុកគាស់ក្រឡ បានឲ្យដឹងថា ក្រោយពីមានប្រជាពករដ្ឋរាយការណ៍ថា បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ នៅចំណុចខាងលើ ភ្លាមៗ កម្លាំងជំនាញ ចុះទៅពិនិត្យ ដើម្បីប្រមូលយកទៅធ្វើការដុតកំទេចចោលផងដែរ។
សូមជម្រាបថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៦គ្រាប់ រួមមាន៖Mortar 60mm (គ្រាប់កាំភ្លើងត្បាល់)ចំនួន ០២គ្រាប់ គ្រាប់ PG7(B41) ចំនួន០២គ្រាប់ គ្រាប់ B40ចំនួន 0១គ្រាប់ និងគ្រាប់ B62ចំនួន០១គ្រាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។