ត្រឹម១​ថ្ងៃ​! កូ​វីដ​១៩ សម្លាប់​មនុស្ស​១៣៩​នាក់ នៅ​ឥណ្ឌូនេស៊ី

​ឥណ្ឌូនេស៊ី​៖ ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បានប្រកាស​ពី​ចំនួន​មនុស្ស​ស្លាប់​១៣៩​នាក់​បន្ថែមទៀត ដោយសារតែ​ជំងឺ​កូ​វីដ​១៩ ជា​ចំនួន​អ្នកស្លាប់​ប្រចាំថ្ងៃ​ដ៏​ខ្ពស់​ក្នុងប្រទេស​មួយ​នេះ​។​

​ចំនួន​នេះ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ដោយសារតែ​កូ​វីដ​១៩​ក្នុងប្រទេស​ឥណ្ឌូនេស៊ី បាន​កើន​ដល់ ៤ ៤៥៩​នាក់ នេះ​បើតាម​ការ​គេហទំព័រ​សុខាភិបាល​ប្រទេស​ឥណ្ឌូនេស៊ី បង្ហាញ​ឲ្យ​ដឹង​។​

​ប្រទេស​ស្ថិតក្នុង​តំបន់​អាស៊ី​ខាងកើត​មួយ​នេះ មាន​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន​៩១ ៧៥១​នាក់​ហើយ បន្ទាប់ពី​ម្សិលមិញ ប្រកាស​ពី​ឆ្លង​ថ្មី ១ ៨៨២​នាក់​៕​

A woman wearing a protective face mask and shield crosses the road during rush hour amid the spread of the coronavirus disease (COVID-19) outbreak in Jakarta, Indonesia, July 21, 2020. REUTERS/Ajeng Dinar Ulfiana

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close