អាជ្ញាធរ ចុះ​ផ្អាក​អាជីវកម្ម​មណ្ឌល​កំសាន្ត​៣​កន្លែង ក្នុង​ក្រុង​សៀមរាប

​ខេត្តសៀមរាប​៖ កាលពី​យប់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ អាជ្ញាធរ​ក្រុង​សៀមរាប បាន​ចុះ​ផ្អាក​សកម្មភាព​ទីតាំង​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យ (​ខារ៉ាអូខេ KTV) ចំនួន​០៣​កន្លែង គឺ​ទី​១-​ខារ៉ាអូខេ ម៉ា​យ វ៉​យ My Voice KTV ទី​២-​ខារ៉ាអូខេ ពន្លឺ គ្រួសារ Ponleu Krousar KTV និងទី​៣-​ខារ៉ាអូខេ សំនៀង​គ្រួសារ Samnieng Krousar KTV​។​

​សូមជម្រាបថា មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យ​ទាំង​៣​កន្លែង​នេះ មាន​ទីតាំងនៅ​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប គឺ​មិនមាន​ច្បាប់​អនុញ្ញាត​អាជីវកម្ម បាន​លួច​បើក​អាជីវកម្ម ល្មើ​សនឹង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល និង​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្តសៀមរាប ក្នុងដំណាក់កាល​នៃ​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វី​១៩​ផងដែរ​។​

​ជាមួយគ្នា ក្រុមការងារ​ចម្រុះ បានធ្វើ​កំណត់ហេតុ​កិច្ចសន្យា​ណែនាំ​អោយ​ម្ចាស់​អាជីវកម្ម​ផ្អាក​អាជីវកម្ម​របស់ខ្លួន​ជាបន្ទាន់ ហើយ​ត្រូវ​ដាក់ពាក្យ​ស្នើ​ស៉ំ​ច្បាប់​អនុ​ញ្ញា​តុ​អោយបាន​ត្រឹមត្រូវ រហូតដល់​មានការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​ជាថ្មី ទើប​អាច​បើក​ដំណើរការ​អាជីវ​កម្មបាន​ឡើងវិញ ៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close