ភាពយន្តខ្មែររឿង ខ្មោចស៊ីឈ្នួល សម្ភោធត្រៀមចាក់បញ្ចាំង
ភាពយន្តខ្មែរថ្មីមួយទៀតមានចំនងជើងថា ខ្មោចស៊ីឈ្នួល បានសម្ភោធត្រៀមចាក់បញ្ចាំង នៅតាមបណ្តារោងភាពយន្តក្នុងពេលខាងមុខនេះ ដោយមានតារាសិល្បៈជាច្រើនបានចូលរួម។
ភាពយន្តថ្មីខ្មោចស៊ីឈ្នួលនេះ និយាយពីបុរសអាថ៌កំបាំងបីនាក់បានដើរឆ្លងកាត់ភូមិចម្លែកមួយដែលមានឈ្មោះថា ភូមិព្រៃសោងហោង។ នៅទីនោះអ្នកភូមិត្រូវបានខ្មោចលង ហើយក៏មានពួកចោរធ្វើទុកបុកម្នេញពួកគេផងដែរ។ បុរសទាំងបីនាក់ព្យាយាមជួយដល់អ្នកភូមិទាំងនោះ តែជាការតមស្នងមកវិញ ពួកគេបែរជាត្រូវចោទប្រកាន់បុរសទាំងបីនាក់នោះថាជាអ្នកបង្កបញ្ហា ដែលកើតមានក្នុងភូមិ ហើយនឹងត្រូវទទួលទោសដល់ស្លាប់ទៀតផង។
តំណាងម្ចាស់ផលិតភាពយន្ត បានបញ្ជាក់ថា ភាពយន្តនេះ នឹងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនច្រើនជាងមុន ដោយភាពយន្តនេះ បានសំរិតយកតែចំនុចពិសេសៗមកបង្ហាញ និងមិនធ្វើឲ្យទស្សនិកជនខកបំណងឡើង។
ភាពយន្តរឿង ខ្មោចស៊ីឈ្នួល នឹងចាក់បញ្ចាំងនៅតាមបណ្តារោងភាពយន្ត ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះតទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។