ទូទាំងពិភពលោក! កូវីដ១៩ ឆ្លងកើនឡើងជាង ១៥.៦លាននាក់ ស្លាប់ជាង៦៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ កូវីដ១៩ បានចម្លងទៅមនុស្សសរុបចំនួន១៥លាន៦៥ម៉ឺន១ពាន់៥៩៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៦៣ម៉ឺន៦ពាន់៤៦៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩លាន៥៣ម៉ឺន៥ពាន់២០៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។

នេះជាបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺកូវីដ១៩ ច្រើនជាងគេ៖
ទី១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤លាន១៦ម៉ឺន៩ពាន់៩៩១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៤ម៉ឺន៧ពាន់៣៣៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៩៧ម៉ឺន៩ពាន់៦១៧នាក់។
ទី២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន២៨ម៉ឺន៩ពាន់៩៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ម៉ឺន៤ពាន់២៧០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៥៧ម៉ឺន២៣៧នាក់។
ទី៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន២៨ម៉ឺន៨ពាន់១៣០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៦៤៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨១ម៉ឺន៧ពាន់៥៩៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។