តើបក្សីក-ស ចូលចិត្តរស់នៅឯណា?
សត្វក-ស ឬត្រុំ ឬកុកពាក់អំបោះ Woolly-necked Stork ជាប្រភេទក្រុមបក្សីដែលរស់នៅតំបន់ដីសើម ហើយមានវត្តមានពេញមួយឆ្នាំ។ សត្វក-ស ឬត្រុំ ឬកុកពាក់អំបោះ មានទំហំពី ៧៥-៩១សង់ទីម៉ែត្រ ខ្លួនទាំងមូលខ្មៅរលោង លើកលែងតែ-ក ក្រោមពោះ និងក្រោមកន្ទុយពណ៌-ស។

បក្សីប្រភេទនេះ រស់នៅតាមទំនាបលិចទឹក និងតំបន់ដីសើមក្នុងព្រៃល្បោះ ជាពិសេសកន្លែងពងកូនធំជាងគេ នៅតំបន់ព្រែកទាល់បឹងទន្លេសាប។ ការបន្តពូជសត្វក-ស ឬត្រុំ ឬកុកពាក់អំបោះ គឺចាប់ពីខែកុម្ភៈ រហូតដល់ខែឧសភា និងចាប់ពីខែសីហា ដល់ខែវិច្ឆិកា អាស្រ័យលើវ័យរបស់វា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។