បញ្ជូន​ខ្លួន​ជនជាតិ​កូរ៉េ ២​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជាង ១​គីឡូក្រាម

​ភ្នំពេញ​៖ យ៉ាងហោចណាស់​ជនជាតិ​កូរ៉េ​ចំនួន ២​នាក់ ត្រូវបាន​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​១) បញ្ជូន​ខ្លួន​ទៅកាន់ សាលាដំបូង កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០ ករណី​ជួញដូរ​គ្រឿងញៀន​ជាង ១​គីឡូក្រាម ដែល​ឆ្លងដែន​ពី​កម្ពុជា ទៅ​ប្រទេស​កូ​រ៉​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​ឃាត់ខ្លួន នៅ​ចំណុច​មុខ​អា​ផាត​មិន​វី​ស​ឌឹ​ម (WISDOM APARTMENT) អគារ​លេខ​១៦ ផ្លូវ​លេខ​៤៤៦ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​រឹបអូស​គ្រឿងញៀន​ជាង ១​គីឡូក្រាម កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ កន្លងទៅ ដែល​បម្រុង​ឆ្លងដែន​ពី​កម្ពុជា ទៅ​កូរ៉េ​។​

​ជនសង្ស័យ​ទាំង ២​នាក់​នេះ មានឈ្មោះ SONG MIN SOO ភេទ​ប្រុស កើត​ឆ្នាំ​១៩៦១ ជនជាតិ​កូរ៉េ កាន់​លិខិតឆ្លងដែន​លេខ M717071112 “​មាន​ដីកា​ស្វែងរក​ចាប់ខ្លួន​របស់​នគរបាល​អន្តរជាតិ​(​និវេទន៍​ក្រហម​)” និង​ឈ្មោះ CHOI MIN YOUNG ភេទ​ប្រុស កើត​ឆ្នាំ​១៩៧០ ជនជាតិ​កូរ៉េ​។​

​ចំណែក​វត្ថុតាង​ដកហូត បាន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់​ជាង ១,៣៨៩.៥៣g, រថយន្ត ១​គ្រឿង​, ទូរស័ព្ទ ៣​គ្រឿង​, ជញ្ជីង​ថ្លឹង ២​គ្រឿង និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់ និង​លាក់​បង្កប់​គ្រឿងញៀន​មួយចំនួនទៀត​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close