ស្ងាត់​មួយរយៈ នី​កូ លេចមុខ​នៅ​ផលិតកម្ម​ហង្ស​មាស​

​លោក នី​កូ ដែលជា​តារាចម្រៀង​មួយរូប​ទទួល​បានការ​ចាប់អារម្មណ៍​តាំងពី​ផលិតកម្ម M និង Sunday ព្រមទាំង​បានបង្ហាញ​ខ្លួន​ជា​តារាចម្រៀង​និពន្ធ​ដោយ​ខ្លួន​នៅក្រៅ​ផលិតកម្ម​។ ថ្មី​នេះ​លោក​បាន​បញ្ចេញ​បទ​ថ្មី​មាន​ចំណងជើង​ថា “​ថ្ងៃ​បែក​គ្នា​”​។ អ្វីដែល​កាន់តែ​ប្លែក​គឺ​តារាចម្រៀង​រូបនេះ បាន​បញ្ចេញ​បទ​ថ្មី​នេះ នៅក្នុង​ផលិតកម្ម​ហង្ស​មាស យ៉ាង​ពិ​រោះ​រណ្តំ​ធ្វើអោយ​ទស្សនិកជន​ភ្ញាក់ផ្អើល​មិន​ស្ទើរ​ផងដែរ​។​

ទោះជា​យ៉ាងណា​មកដល់ពេលនេះ ពុំ​មានការ​បញ្ចាក់​ណាមួយ​ពី​តារាចម្រៀង​រូបនេះ​ឡើយ ដោយ​គ្រាន់តែ​មានការ​បញ្ចេញ​បទ​ចម្រៀង​ថ្មី អម​ជាមួយ​ពាក្យ​ប៉ុន្មាន​ឃ្លា​នៅក្នុង​គេហ​ទំ​ហ័​រ​របស់ខ្លួន និង​បណ្តាញ​សង្គម​របស់​ផលិតកម្ម​ហង្ស​មាស​ប៉ុណ្ណោះ​។

​គួរ​រំលឹក​ដែរ​ថា បទ​ចម្រៀង​របស់លោក នី​កូ មាន​ចំណងជើង​ថា លាក់បាំង បានក្លាយ​ជា​បទ​ចម្រៀង​ថ្មី​មុនពេល​បទ​ចម្រៀង​ថ្មី ថ្ងៃ​បែក​គ្នា​របស់លោក​បានចេញ និង​ក្លាយជា​បទ​ចម្រៀង​ដែលមាន​ប្រជាប្រិយភាព បន្ទាប់ពី​លោក នី​កូ បានជ្រើសរើស​យកដៃ​គូ​ចាស់​មក​សហ​ការណ៍ នោះ​គឺ​កញ្ញា ពេជ្រ សូ​លីកា​ផងដែរ​។

​មិនតែប៉ុណ្ណោះ អ្នកគាំទ្រ​ជាច្រើន ក៏​ចង់ឃើញ​ដៃគូ​របស់​តារា​រូបនេះ​ក្លាយជា​តារាចម្រៀង និង​ចាប់​ដៃគូ​សម្តែង​រួមគ្នា​នៅក្នុង​ផលិតកម្ម​ហង្ស​មាស​ថែមទៀត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close