កម្ពុជា ប្រកាសរកឃើញករណីកូវីដ១៩ថ្មី ១ករណីទៀត ជាបុរសជនជាតិឥណ្ឌា
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងនៅថ្ងៃនេះថា គេបានរកឃើញវិជ្ជមានករណីជំងឺកូវីដ១៩ចំនួន០១ករណីទៀត ដែលធ្វើឲ្យចំនួនករណីជំងឺកូវីដ១៩នៅកម្ពុជាកើនដល់ ២២៦នាក់។
តាមការបញ្ជាក់របស់ក្រសួង ករណីរកឃើញថ្មី១ករណីនេះ គឺជាបុរសជនជាតិឥណ្ឌា អាយុ៣២ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅបណ្តោះអាសន្នក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរចេញពីប្រទេសឥណ្ឌា ដោយឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង ២១ និង៥៣នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។