បទថ្មី ថេណា បង្ហាញពីទុក្ខលំបាកមនុស្សប្រុសល្អៗ
តារាចម្រៀងតែងនិពន្ធបទចម្រៀងថ្មីលោក ថេណា បានចេញចម្រៀងថ្មី ដោយទទួលបានការគាំទ្រ មានចំណងជើងថា លាក់ទុក បានក្លាយជាបទចម្រៀងថ្មីទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន ត្រឹមតែរយៈពេលបីថ្ងៃ បទចម្រៀងនេះ កំពុងតែអង្រួនចិត្តអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះ យ៉ាងពេញទំហឹង។
បទចម្រៀងនេះ បានបង្ហាញពីទុក្ខព្រួយព្រោះតែស្នេហារបស់តារារូបនេះ បានលាក់បាំងមនុស្សជាទីស្រលាញ់របស់ខ្លួន និងរក្សាតែភាពភ័យខ្លាចយ៉ាងច្រើននៅក្នុងចិត្តគ្រប់ពេល ព្រោះតែភាពភ័យខ្លាច និងខ្លាចពាក្យបដិសេដប៉ុណ្ណោះ។
ក្នុងចម្រៀងនោះដែរ យោងតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់តារារូបនេះបានលើកឡើងថា “មនុស្សប្រុសល្អៗដូចពួកយើងរាប់ម៉ឺននាក់ កំពុងក្លាយជាជនរងគ្រោះ នៃការលាក់ទុករឿងស្នេហាស្ទើរស្ទះសសៃឈាមហើយ”។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។