ស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីចំការ កិនប៉ះមីនតោនផ្ទុះ ស្លាប់ម្នាក់ នៅស្រុករតនមណ្ឌល

ខេត្តបាត់ដំបង៖ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បុរសម្នាក់ បានបើកបើកត្រាក់ទ័រភ្ជួរដីឲ្យគេ កិនប៉ះមីនតោន បណ្តាលឲ្យផ្ទុះស្លាប់បុរសម្នាក់ នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ជនរងគ្រោះ ឈ្មោះ ប៉ាត់ រិត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកើតហេតុ ជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរ ជនរងគ្រោះបានស្លាប់តែម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។