ជនជាតិ​ចិន​បើករថយន្ត​ទំនើប បុក​ម៉ូតូ​ពេញទំហឹង ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់

ភ្នំពេញ​៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់ បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ក្នុងករណី​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​បើករថយន្ត​ទំនើប បុក​ចំ​ពីមុខ​ម៉ូតូ យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ លើផ្លូវ​ជាតិ​លេខ​៤ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សាក្សី បាន​និ​យា​យា​ថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​បើករថយន្ត​១​គ្រឿង ម៉ាក​BMW ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ 2-BD1698 ទិសដៅ​ពិ​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុច​ខាងលើ ក៏​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​១​គ្រឿង ម៉ាក​សង់ ពណ៌​ខ្មៅ​ពាក់​ផ្លាក លេខ​ភ្នំពេញ​2GT 2089 ជិះ​គ្នា​២​នាក់ ទិសដៅ​ពី​លិចទៅ​កើត ល្បឿន​លឿន​ដូចគ្នា ចំ​ពីមុខ យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់​ភ្លាមៗ និង​អ្នក​ទៀត រ​រងរបួស​ធ្ងន់​តែម្តង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះ​វាស់វែង អូស​រថយន្ត និង​ម៉ូតូ​យកទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​បន្ត​។ រីឯ​សព ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close