រឿង សូ ដា​នី​តា លេបថ្នាំ​សម្លាប់ខ្លួន មហាជន​នៅតែមាន​ចម្ងល់​

​មកទល់ពេលនេះ​ពុំទាន់​មាន​ព័ត៌មាន​លម្អិត​ច្បាស់​ការណ៍​ជុំវិញ​រឿង​ដែល​ល្បី​ថា​កញ្ញា សូ​ដា​នី​តា លេបថ្នាំ​សម្លាប់ខ្លួន​នោះ​ថា​ជាការ​ពិត​ឬ​ជាការ​សម្តែង​រឿង​ឡើយ ។​​ថ្មីៗ​នេះ​មានការ​លេច​ឮថា​តារា​សម្ដែង និង​បង្ហាញ​ម៉ូដ កញ្ញា សូ​ដា​នី​តា បាន​លេបថ្នាំ​សម្លាប់ខ្លួន និង បាន​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ព្រះ កុសុមៈ តែ​គេ​ហាក់​ពុំ​ឃើញ​មានប្រតិកម្ម​ពី​សំណាក់ សមាគម​ឬ​អ្នកសិល្បៈ​មានការ​ភ្ញាក់ផ្អើល​នោះឡើយ​ធ្វើ​ឱ្យគេ​គិតថា​នោះ​គ្រាន់​ជាការ​សម្តែង​ប៉ុណ្ណោះ​វា មិនមែនជា​ការពិត​ឡើយ​ដោយសារតែ​ពុំ​ឃើញ​មាន​រូបភាព​នៃ​ការចូល​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​ត្រូវបាន​បង្ហាញ ។​

​មហាជន​ភាគច្រើន​យល់ថា​នាង​កំពុង​សម្តែង​រឿង​ភាគ​ឱ្យ​ស្ថានីយទូរទស្សន៍ PNN ។​

​មូលហេតុ​ដែល​ធ្វើ​ឱ្យគេ​សង្ស័យថា​នាង​លេបថ្នាំ​សម្លាប់ខ្លួន​ក៏​ព្រោះតែ​កន្លងទៅ​នាង​តែង​សរសេរ​សារ ប្លែកៗ​បង្ហាញ​ពី​ការលំបាក​ចិត្ត​របស់​នា​ង​ដូច​ជាការ​សរសេរថា​៖  មនុស្ស​រស់នៅ​រាល់ថ្ងៃ ប្រាថ្នា​ក្តី​សុខ ក្តី​ស្រឡាញ់ ក្តី​នឹក ពី​មនុស្ស​ដែល​ស្គាល់ មនុស្ស​ខ្ញុំ ខ្ញុំ​តែងតែ​ឱ្យ ពេលវេលា​ក្តី​ស្រឡាញ់​របស់ខ្ញុំ ទៅ​អ្នក ដ៏​ទៃ​គ្រប់ៗ​គ្នា​ដែល​ខ្ញុំ​ស្គាល់ , តែ​គេ​វិញ គេ​មិនដែល​ខ្វល់ខ្វាយ​ពី​យើង​ឡើយ ទោះ​យើង​ធ្វើ​ល្អ​ក៏​គេ​មើល រំលង មនុស្ស​គ្រប់គ្នា​គឺ​គង់​នឹង​ស្លាប់ ចុះ​ពេល​នៅរស់​ម្តេចក៏​មិន​ធ្វើ​ល្អ​នឹង​គ្នា​? មិនឱ្យ សេចក្តីសុខ ឱ្យ​គ្នា ទៅ ចាំបាច់​អី មាន​អ្នកស្លាប់ ហើយ​ម្នាក់​និយាយថា​ស្តាយក្រោយ ហើយ​មក​និយាយថា​សុំទោស ធ្វើ​អី ? តើ​សុំទោស​មនុស្ស​ស្លាប់ វា​បាន​ផលប្រយោជន៍​អី​ទៅ ? តើ​អ្នកស្លាប់ អាច​ងើប​មក លើកលែងទោស ឱ្យ​យើង​បានទេ ? មនុស្ស​យើង​រស់នៅ​កើតទុក្ខ​ច្រើនជាង​សុខ ពេល​ស្លាប់ទៅ​គឺមាន​តែ​បុណ្យ​និង​បាប ដែល​ទៅតាម​ជាមួយ​កម្ម​ពៀរ សូមអោយ​បងប្អូន​ដែល​បាន​អាន​ហើយ រស់នៅ​គួរ​ចេះ​លើក​លែងអោយ គ្នា​ផង ! ស្រលាញ់​បងប្អូន​ទាំងអស់គ្នា !!! ។​

​មុន​នោះ​ក៏មាន​សារ​ដែល​នាង​សរសេរ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​កថា​៖  ជីវិត​១​នេះ​អភ័ព្វ​ពេក​ហើយ សំរាប់​អ្នក ក្រៅ​ពិតជា​សមប្រកប​នៃ​ការស្រឡាញ់​រាប់អាន តែ​នៅក្នុង​ក្រុមគ្រួសារ​វិញ មិនមាន​បងប្អូន​ណា យល់​ពី ការលះបង់​របស់​យើង​សំរាប់​គេ​គ្រប់គ្នា​នោះទេ នេះ​ហៅ មាន​សំបុក តែ​រងា ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close