ចិន ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ជិត​៧០​ករណី​ថ្មី​ថែមទៀត​

​ចិន​៖ អាជ្ញាធរ​សុខាភិបាល​ចិន​បាន​រកឃើញ​អ្នក​ឆ្លង​ជម្ងឺ COVID-19 ចំនួន​៦៨​ករណី​ថ្មី​បន្ថែមទៀត​នៅក្នុង​របាយការណ៍​ប្រចាំថ្ងៃ​អង្គារ​នេះ ដោយ​វា​ជា​តួលេខ​មិន​ធ្លាប់មាន​នា​ប៉ុន្មាន​ខែ​កន្លងមក នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ។​

​ប្រភព​បានឱ្យដឹង​ទៀតថា ករណី​ឆ្លង​ថ្មីៗ​ទាំង​៦៨​ករណីនេះ ក្នុងនោះ​មាន​៥៧​ករណី​កើតឡើង​នៅ​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង ០៦​ករណី​នៅ​ខេត្ត​លាវ​នី​ង ០១​ករណី​នៅ​រដ្ឋធានី​ប៉េកាំង និង​០៤​ករណី​ផ្សេងទៀត​ជា​ករណី​នាំចូល​ពី​បរទេស ។​

​សូមជម្រាបថា នៅ​ទូទាំងប្រទេស​ចិន​មាន​ចំនួន​ឆ្លង​ជំងឺ COVID-19 សរុប​៨​ម៉ឺន​៣​ពាន់​៩៥៩​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​៤​ពាន់​៦៣៤​នាក់​បាត់​បង់ជីវិត និង ជាសះស្បើយ​ឡើងវិញ​សរុប​៧​ម៉ឺន​៨​ពាន់​៩៣៤​នាក់ គិត​ត្រឹម​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close