ត្រឹម១ថ្ងៃ ម្សិលមិញ! មនុស្ស២២នាក់ ស្លាប់និងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ តាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ចំនួន ៧នាក់ បានស្លាប់ និង១៥នាក់ទៀត របួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេស កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។
របាយការណ៍នោះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន២២នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន១២លើក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។