អក​ពស់ព្រៃ ជា​ប្រភេទ​បក្សី​ស៊ី​ពស់​ជា​អាហារ​

​អក​ពស់ព្រៃ Crested Serpent Eagle ជា​ប្រភេទ​ក្រុម​បក្សី​ដែល​រស់នៅ​តំបន់​ព្រៃ ហើយ​មាន​វត្តមាន​ពេញ​មួយឆ្នាំ​។ បក្សី​អក​ពស់ព្រៃ មាន​ទំហំ​ពី ៥៦-៧៤​សង់ទីម៉ែត្រ មាន​ស្លាប​ពណ៌​ត្នោត​ក្រ​ម៉ៅ ពេល​ហើរ​មាន​ឆ្នូត​គែម​ក្រោម​នៃ​ស្លាប ពណ៌​ខ្មៅ បន្ទាប់មក​ពណ៌​ស ដងខ្លួន​មាន​អុជៗ​ស​ពាសពេញ និង​មាន​កំប៉ោយ​ក្រាស់​មាន​ឆ្នូត​ទទឹង​ខ្មៅ​ធំ​ចុងកន្ទុយ​។

​បក្សី​ប្រភេទ​នេះ រស់​នៅតាម​ព្រៃស្រោង ព្រៃ​ល្បោះ ដំណុះ​ព្រៃ​ក្មេង និង​ព្រៃ​ជាំ ហើយ​ស៊ី​ពស់​ជា​អាហារ​។ ការបន្ត​ពូជ​បក្សី​អក​ពស់ព្រៃ ចាប់ពី​ខែមករា រហូតដល់​ខែតុលា ហើយ​ពង​ចំនួន​១​គ្រាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close