អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសទទួលស្គាល់សមាជិកក្រុមប្រឹក្សាឃុំ នៃស្រុកព្រៃនប់
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ ជំទប់ទី១ ជំនប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ លោកអភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ-អង្គភាព សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ បុគ្គលិករដ្ឋបាលឃុំ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ តំណាងអង្គការសង្គមស៊ីវិល ដៃគូរអភិវឌ្ឍ និងប្រជាពលរដ្ឋមូលដ្ឋាន ជាច្រើនរូបផងដែរ ។
ក្នុងឱកាសឱកាសនោះ ឯកឧត្តម គួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ប្រធានក្រុមប្រឹក្សាឃុំ សមាជិកក្រុម ប្រឹក្សាឃុំ ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់ពី កម្លាំងកាយចិត្ត អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន សម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់ជា ផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ហើយសមិទ្ធផលទាំងនោះ គឺជាមូលដ្ឋាន សម្រាប់ក្រុមប្រឹក្សាឃុំ បន្តពង្រីកពង្រឹងថែមទៀតដើម្បីអភិវឌ្ឍឃុំ ភូមិរបស់ខ្លួនអោយមានការអភិវឌ្ឃន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។