ក្រសួង​ធនធានទឹក បើក​កិច្ចប្រជុំ​ពិ​ភាក្សា អនុវត្ត​ការងារ​ដោះស្រាយ​ផលប៉ះពាល់ និង​ស្តារឡើងវិញ​ប្រព​ន្ធ័​ស្រោចស្រព​ទឹក​

​ខេត្តកំពង់ស្ពឺ​៖ កាលពី​រសៀល ថ្ងៃ​២៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ស្ពឺ បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​លើ​កិច្ចសហការ និង​យន្តការ​អនុវត្ត​ការងារ​ដោះស្រាយ​ផល​ប៉ះ​ដោយ​ការ​សាង សង់​អនុ​គម្រោង​រលាំង​ជ្រៃ នៃ​គម្រោង​កែលម្អ និង​ស្តារឡើងវិញ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​និរតី​រាជធានី​ភ្នំពេញ (CP-P14) ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ​។​

​ពិធី​នេះ​ធ្វើឡើង ក្រោម​អធិបតីភាព ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​នាយក​គម្រោង​កែលម្អ និង​ស្តារឡើងវិញ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​និរតី​រាជធានី​ភ្នំពេញ (CP-P14) ឯកឧត្តម អ៊ឹម សិទ្ធី​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដោះស្រាយ​ផលប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍន៍ និង​ជា​អនុប្រធាន​គណៈកម្មការ​អន្តរ ក្រសួង​ដោះស្រាយ​ផលប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍន៍​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណ​អភិបាល ខេត្តកំពង់ស្ពឺ និង​ជា​អនុគណៈកម្មការ​ដោះស្រាយ​ផលប៉ះពាល់​ដីធ្លី​ខេត្តកំពង់ស្ពឺ និង​តំណាង​មន្ទីរ​ពាក់ព័ន្ធ សរុប​ចំនួន ៤៤​នាក់ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ស្ពឺ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close