ទៅ​ជីក​ទំពាំង ជាន់មីន​ផ្ទុះ របួសធ្ងន់​បុរស​ម្នាក់ នៅ​ស្រុក​ថ្មពួក​

​ខេត្តបន្ទាយមានជ័យ​៖ កាលពី​រសៀល ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០
បុរស​ម្នាក់​បានចេញ​ទៅ​រក​ជីក​ទំពាំង នៅ​មាត់​អូរ​ព្រំដែន​ជួរ​ភ្នំ​ដងរ៉ែក មិន​ប្រយ័ត្ន​ជាន់មីន បណ្តាល​ឲ្យ​ផ្ទុះ​របួសធ្ងន់​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឈុំ ខេន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដងរ៉ែក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​បច្ចុប្បន្ន​ជនរងគ្រោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ខេត្តបន្ទាយមានជ័យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close