ទូទាំង​ពិភពលោក​! ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ កើនឡើង​ជិត ១៧​លាន​នាក់ ខណៈ​អ្នកស្លាប់​កើន​ជាង ៦៦​ម៉ឺន​នាក់​

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១៦​លាន​៨៩​ម៉ឺន​១​ពាន់​១៥០​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៦៦​ម៉ឺន​៣​ពាន់​៣៣៥​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​១០​លាន​៤៥​ម៉ឺន​៥​ពាន់​៦៩៤​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០​។

​នេះ​ជា​បណ្តា​ប្រទេស​ដែលមាន​ចំនួន​អ្នកស្លាប់ និង​ឆ្លង​ជម្ងឺ​កូ​វីដ​១៩ ច្រើនជាងគេ​៖
​ទី​១-​សហរដ្ឋអាមេរិក ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៤​លាន​៤៩​ម៉ឺន​៨​ពាន់​៣៤៣​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​១៥​ម៉ឺន​២​ពាន់​៣២០​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​២​លាន​១៨​ម៉ឺន​៥​ពាន់​៨៩៤​នាក់​។​
​ទី​២-​ប្រេ​ស៊ី​ល ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២​លាន​៤៨​ម៉ឺន​៤​ពាន់​៦៤៩​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៨​ម៉ឺន​៨​ពាន់​៦៣៤​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​១​លាន​៧២​ម៉ឺន​១​ពាន់​៥៦០​នាក់​។​
​ទី​៣-​ឥណ្ឌា ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​១​លាន​៥៣​ម៉ឺន​២​ពាន់​១៣៥​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៣​ម៉ឺន​៤​ពាន់​២២៤​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​៩៨​ម៉ឺន​៨​ពាន់​៧៧០​នាក់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close