ដកហូតថ្នាំញៀន ២០កញ្ចប់ ឃាត់ខ្លួនមនុស្ស៤នាក់ នៅស្រុកស្រីសន្ធរ
ខេត្តកំពង់ចាម៖ យ៉ាងហោចណាស់មនុស្សចំនួន ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបានកាលពីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងភូមិក្តីថ្ក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ពាក់ព័ន្ធករណីគ្រឿងញៀន។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នោះ ឈ្មោះ ខាត់ យ៉េម ភេទស្រី អាយុ៦០ឆ្នាំ, ឈ្មោះ លីម ឆេងហ៊ុយ ភេទប្រុស អាយុ២០ឆ្នាំ, ឈ្មោះ ពៅ ប៊ុននី ភេទប្រុស អាយុ៣១ឆ្នាំ និងឈ្មោះ គីម អានពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ។ ទាំង៤នាក់នេះ រស់នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្នុងប្រតិបត្តិការនោះដែរ កម្លាំងជំនាញ បានដកហូតវត្ថុតាង រួមមាន៖ ម្សៅក្រាមពណ៌ស ២០កញ្ចប់ (ធំ១កញ្ចប់) ទូរស័ព្ទ៤គ្រឿង ម៉ូតូ២គ្រឿង កាំភ្លើងកែច្នៃ២ដើម ដាវ២ដើម និងសម្ភារៈវេចខ្ចប់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។