សហគមន៍​តា​ស៊ី​សាមគ្គី ធ្វើ​កសិកម្ម​វៃឆ្លាត រកចំណូលបាន​ជាង ១០​លាន​រៀល ក្នុង​១​ថ្ងៃ​

​ខេត្តបាត់ដំបង​៖ សហគមន៍​តា​ស៊ី​សាមគ្គី ស្ថិតនៅ​ភូមិ​តា​ស៊ី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង កំពុង​ផលិត​បន្លែ​សុវត្ថិភាព តាមរយៈ​បច្ចេកទេស​កសិកម្ម​វៃ​យ​ឆ្លាត ដោយ​ផ្គត់ផ្គង់​បន្លែ​ទៅកាន់​ទីផ្សារ​របស់ខ្លួន​បាន​គ្រប់​រដូវ​។ សហគមន៍​មាន​ការដាំដុះ​បន្លែ​ដោយ​ប្រើប្រាស់​ជីធម្មជាតិ លាមក​គោ ហើយ​រៀ​បំ​ឡើង​ដោយ​តាម​ផែនការ​ជាក់លាក់​។​

​ការដាំដុះ​បន្លែ​ក្នុង​រោង​សំណាញ់ បាន​ផល​ខ្ពស់ ជាង​ដាំ​ខាងក្រៅ ព្រោះ​វា​អាច​ការពារ​សត្វល្អិត ឬ​មេរោគ​ស៊ី​ដំណាំ​អត់​បាន ។ បច្ចុប្បន្ននេះ សហគមន៍​មាន​សមាជិក​ប្រមាណ​ជាង​១០០​គ្រួសារ និង​មាន​រោង​ដាំ​ជាង​៤០​រោង ហើយ​សហគមន៍ មាន​គម្រោង​ពង្រីក​រោង​បន្ថែមទៀត នៅលើ​ផ្ទៃដី​សរុប​៤០​ហិកតា ដើម្បី​បំពេញ​តំរូវការ​ទីផ្សារ​ដែល​ចេះតែ​កើនឡើង​។​

​បច្ចុប្បន្ននេះ​សហគមន៍ បាននិងកំពុង​ដាំ​ដុះ​ដំណាំ​បន្លែ ជាច្រើន​មុខ ហើយ​ដំណាំ​បន្លែ​ដែល​នាំចេញ​ច្រើនជាងគេ គឺ​ជី​រណា ក្នុង​មួយថ្ងៃ​នាំ​ចេញទៅ​លក់​នៅ​ទីផ្សារ​ខាងក្រៅ​បាន​ចន្លោះ ២​ទៅ​៣ តោន​ក្នុង​មួយថ្ងៃ គិត​ជា​ចំណូល​ទឹកប្រាក់​ចន្លោះ​ពី​១០​លាន ទៅ​១៥​លាន​រៀល​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close