ម៉ូតូ​២​គ្រឿង បុក​គ្នា​ចំ​ពេញទំហឹង រងរបួស​៥​នាក់ នៅ​ស្រុក​កៀនស្វាយ​

​ខេត្តកណ្តាល​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​ម៉ូតូ​២​គ្រឿង បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​រងរបួស​ធ្ងន់​ស្រាល​ចំនួន ៥​នាក់ កាលពី​រសៀល ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ លើផ្លូវ​ជាតិ​លេខ​១ ក្នុងភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ ម៉ូតូ​១​គ្រឿង SUZUKI LETS ពណ៌​ស ពាក់​ផ្លាក់លេខ​ភ្នំពេញ​1FV 24 34 បើក​ពី​ភ្នំពេញ​ទៅ អ្នក​លឿង លុះ​ពេល​បើក​មកដល់​កន្លែងកើតហេតុ ក៏​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​
​ម៉ាក​សង់​ការេ ពណ៌​ក្រហម ពាក់​ផ្លាកលេខ​យ​.08.24 ភ​.​ព​1 ជិះ​គ្នា​៤​នាក់ ទិសដៅ​ប​ញ្ជ្រា​ស់​គ្នា បណ្តាល​ឲ្យ​ទាំងសងខាង​រងរបួស​ធ្ងន់​ស្រាល ៥​នាក់​តែម្តង​។​

​ជនរងគ្រោះ​ទាំង​៥​នាក់​នោះ ឈ្មោះ សឿន ស្រីមុំ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ (​របួសស្រាល​) នៅ​ភូមិ​ព្រែកប្រា ឃុំ​ព្រែក​ឫស្សី ស្រុក​ល្វាឯម ខេត្តកណ្តាល​។ រីឯ​ម្ខាង​ទៀត ឈ្មោះ ឌួង សា​វៀន ភេទ​ប្រុស​(​របួសធ្ងន់​) ​ឈ្មោះ ស្រី នាថ អាយុ​២៥​ឆ្នាំ (​របួសស្រាល​) និង​អ្នកជិះ​ពីក្រោយ កូនស្រី ២​នាក់​ទៀត (​របួសស្រាល​)​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ ចុះ​វាស់វែង និង​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​។ ដោយឡែក​ម៉ូតូ បាន​យកទៅ​រក្សាទុក ដើម្បី​បន្ត​និតិ​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close