ចាប់ខ្លួន៥៧នាក់ ក្នុងករណីបង្ក្រាបគ្រឿងញៀន ម្សិលមិញ
ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៧នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេស កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។
តាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៥៧នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ២៥នាក់ និងប្រើប្រាស់ ៣២នាក់។
ចំណែកវត្ថុតាងដែលចាប់បានសរុប រួមមាន៖ មេតំហ្វេតាមីន(ice)ចំនួន ៩៨,៥៥ក្រាម និង៦កញ្ចប់តូច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។