គិតត្រឹមព្រឹកនេះ! កូវីដ១៩ សម្លាប់មនុស្សជិត៦៧ម៉ឺននាក់ នៅទូទាំងពិភពលោក
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ បានចម្លងទៅមនុស្សសរុបចំនួន១៧លាន១៧ម៉ឺន៩ពាន់៩២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៦៦ម៉ឺន៩ពាន់៩៤៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០លាន៦៩ម៉ឺន៣ពាន់១២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។
នេះជាបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺកូវីដ១៩ ច្រើនជាងគេ៖
ទី១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤លាន៥៦ម៉ឺន៨ពាន់៣៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៥ម៉ឺន៣ពាន់៨៤០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន២៤ម៉ឺន៥ពាន់៤៤នាក់។
ទី២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៥៥ម៉ឺន៥ពាន់៥១៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ម៉ឺន១៨៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៧៨ម៉ឺន៧ពាន់៤១៩នាក់។
ទី៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៥៨ម៉ឺន៤ពាន់៣៨៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៥ពាន់៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២ម៉ឺន១ពាន់៦១១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។