បើករថយន្តបុកម៉ូតូ ស្លាប់បុរសម្នាក់នៅនឹងកន្លែង រួចរត់គេចខ្លួនបាត់ស្រមោល
កោះកុង៖ យ៉ាងហោចណាស់បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ដោយសាររថយន្ត១គ្រឿង បានបើកម៉ូតូពេញទំហឹង កាលពីយប់ ថ្ងៃទី២៧ កក្កដា លើផ្លូវជាតិលេខ៤៨ ក្នុងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ករណីនេះ បង្កឡើងដោយរថយន្ត ១គ្រឿង ម៉ាកMITSUBISHI ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A 1790 បើកបរទិសដៅពីរលិចទៅកើត លុះដល់ចំណុចខាងលើ ក៏បានបុកម៉ូតូ ១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ចំយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូ ដួលបោកស្លាប់ភ្លាមៗតែម្តង។ រីឯអ្នករថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះឈ្មោះ ស៊ុន ថាន់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងបានប្រគល់សព ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។