អាថ៌កំបាំងសំណង់ប្រាសាទនៅក្រោមកុដិវត្តលលៃ នឹងបង្ហាញដោយអ្នកជំនាញ
សៀមរាប៖ ថ្មីៗកន្លងមកនេះ ក្រុមអ្នកជំនាញស្រាវជ្រាវបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ទើបតែបញ្ចប់ការកំណាយនៅប្រាសាទលលៃ បានប្រទះឃើញរចនាសម្ពន្ធសំណង់ប្រាសាទ វត្ថុសិល្បៈ និងឧបករណ៍ប្រើប្រាស់ជាច្រើនដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដែលបានកប់ក្នុងដីក្រោមកុដិវត្តលលៃជាច្រើនឆ្នាំ។
ដូច្នេះ ដើម្បីបង្ហាញពីរបកគំហើញនៃលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យាទាំងនេះជាប្រយោជន៍ដល់កូនខ្មែរ លោកសាស្ត្រាចារ្យ អ៊ា ដារិទ្ធ លោក ថូ ថុន និងលោកស្រី សៀង សុផានី នឹងរួមគ្នាធ្វើបទបង្ហាញអំពី «អាថ៌កំបាំងសំណង់ប្រាសាទនៅក្រោមកុដិវត្តលលៃ» នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ នាវេលាម៉ោង៩: ០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ នៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
ការបង្ហាញនេះ អាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យសាធារណជនចំនួន ៥០នាក់ ដើម្បីចូលរួមសិក្សា ស្តាប់បាឋកថានេះ ជាប្រយោជន៍ក្នុងការបង្កើនចំណេះដឹង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។