អន្តរក្រសួង ចុះ​វាស់វែង​ដីធ្លី ដើម្បី​ចុះបញ្ជី​ជូន​ប្រជាពលរដ្ឋ នៅ​ស្រុក​កែវ​សីមា​

​ខេត្តមណ្ឌលគិរី​៖ នៅព្រឹក ថ្ងៃទី៣០ កក្កដា នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី អញ្ជើញ​សំណេះសំណាល​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ដែល​ចុះ​វាស់វែង​ដីធ្លី ដើម្បី​រៀបចំ​ការងារ​ចុះបញ្ជី​ដី​រដ្ឋ ដីឯកជន​របស់​ប្រជាពលរដ្ឋ និង​ដី​សហគមន៍​ជនជាតិដើម​ភាគតិច ការដោះស្រាយ​វិវាទ​ដីធ្លី និង​ការងារ​រៀបចំ​ផែនការ​ប្រើប្រាស់​ដីធ្លី​ក្នុងភូមិ​សាស្ត្រ ខេត្តមណ្ឌលគិរី​។

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​មានប្រសាសន៍ថា ដោយ​ទទួលបាន​អនុសាសន៍​ណែនាំ​ដ៏​ខ្ព​ង​ង់​ខ្ពស់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នោះ យើង​ក៏បាន​ជួបជុំគ្នា​ពិគ្រោះ​យោបល់​ដោយឡែក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ព្រមទាំង​មានការ​ពិគ្រោះ​យោបល់​កំរិត​ជំនាញ​ជា​បន្តបន្ទាប់ ដើម្បី​រៀបចំ​នូវ​ដំណើរការ​មួយ​ដែល​ចាត់ទុកថា ជា​យុទ្ធនាការ​មួយ​ដ៏​ធំ​ដែល​យើង​ប្រើប្រាស់​កំលាំង​រហូតដល់ ៥៥០​នាក់ ហើយ​ជឿជាក់ថា កំលាំង​នេះ​អាចមាន​លទ្ធភាព​ក្នុងការ​ដោះស្រាយ​នូវ​បញ្ហា​ជា​ចំបង​នៅក្នុង​ខេត្តមណ្ឌលគិរី​។​

​ឯកឧត្តម បញ្ជាក់ថា ការងារ​ដែល​ត្រូវ​ពិភាក្សាគ្នា​ជា​ចំបង​នាពេលនេះ​មាន​៥ រួមមាន​៖ ការចុះបញ្ជី​ដី​រដ្ឋ ការចុះបញ្ជី​ដីឯកជន​របស់​ប្រជាពលរដ្ឋ ការដោះស្រាយ​វិវាទ​ដីធ្លី ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច និង​ការរៀបចំ​ផែនការ​ប្រើប្រាស់​ដីធ្លី​ក្នុង​ខេត្តមណ្ឌលគិរី ដែល​ទាំងនេះ គឺជា​ប្រធានបទ​មាន​ទំហំធំធេង​ហើយ គឺជា​ផែនការ​ដែល​អាច​គ្របដ​ណ្ត​ប់​បាន​នូវ​បញ្ហា​ទាំងឡាយ​ដែល​យើង​កំពុងតែ​ប្រឈម​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close