គណះកម្មាការរដ្ឋសភា ស្វែងយល់អំពីសមិទ្ធិផល និងបញ្ហាប្រឈម នៅខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំប្រតិភូខេត្តជួបប្រជុំ ស្វែងយល់អំពីសមិទ្ធផល ការីកចម្រើន និងបញ្ហាបមរឈមរបស់ខេត្តជាមួយគណៈកម្មាការទី៣ នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្ដម ឡូយ សុផាត ប្រធានគណៈកម្មាការទី៣ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅក្នុងសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ។
ក្រោយពីកិច្ចប្រជុំចប់ ឯកឧត្ដម វ៉ាត ប៉ារ៉ានីន អភិបាលរងនៃគណៈអភិបាលខេត្ត អមដំណើរ ប្រតិភូគណៈកម្មាការទី៣ នៃព្រឹទ្ធសភា ចុះពិនិត្យមើលប្រព័ន្ធធារាសាស្ត្រ ទំនប់ស្ទាក់ទឹក ស្ទឹងស្រែងទី១ និងស្ទឹងស្រែងទី២ នៅស្រុកចុងកាល់ ក្រោមការរៀបចំរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្ដរមានជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។