កូវីដ១៩ នៅវៀតណាម ឆ្លងកើនឡើងពុំធ្លាប់មាន ក្នុងសហគមមកពីដាណាង
វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសឲ្យដឹងនៅថ្ងៃសុក្រ ទី៣១ កក្កដានេះថា មានការឆ្លងក្នុងសហគមចំនួន៤៥ករណីថ្មីទៀត សុទ្ធតែមានទំនាក់ទំនងជាមួយនឹងក្រុងដាណាង ដែលជាទីតាំងផ្ទុះការឆ្លងក្នុងសហគមដំបូងនៅវៀតណាម ចាប់ពីតាំងពីមេសាមក។
៤៥ករណីថ្មីនេះគឺជាចំនួនឆ្លងប្រចាំថ្ងៃដ៏ច្រើន ចាប់តាំងពីវៀតណាមរកឃើញករណីដំបូង ក្នុងប្រទេស កាលពីចុងខែមករាមក។
ពួកគេទាំង៤៥នាក់ មានអាយុចាប់ពីថ្ងៃទី២៧ ដល់៨៧ឆ្នាំ សុទ្ធតែធ្លាប់បានទៅមន្ទីរពេទ្យចំនួន៤និងសណ្ឋាគារមួយក្នុងក្រុងដាណាង ហើយសរុបនៃការឆ្លងក្នុងសហគមតាំងពីចុងសប្តាហ៍មក កើនដល់៩៣នាក់ហើយ។
វៀតណាមមានករណីវិជ្ជមានកូវីដ១៩ ចំនួន៥០៩នាក់ ពុំទាន់មានស្លាប់ទេ គិតត្រឹមព្រឹកថ្ងៃទី៣១ កក្កដានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។