ឃាត់​យុវជន ១០​នាក់ ករណី​គ្រឿងញៀន នៅ​ខេត្តកំពង់ចាម​

​កំពង់ចាម​៖ កម្លាំង​នគរបាល​ខេត្តកំពង់ចាម បាន​បើក​ប្រតិបត្តិ​ការចុះ​ប​ង្រា្ក​ប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​យុវជន​ចំនួន ១០​នាក់​កាលពី​យប់ ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០​។​

​ជនសង្ស័យ​ទាំង​១០​នាក់​នោះ ឈ្មោះ គិ​ន សុខ​ដា​វិ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ឈ្មោះ មឿ​ន មិថុនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​, ឈ្មោះ ខុន សុខ​ផា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ឈ្មោះ មឿ​ន ដា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​, ឈ្មោះ ញ៉ ស្រី​ណុ​ច ភេទ​ស្រី អាយុ​២៦​ឆ្នាំ​, ឈ្មោះ យឹម យន់ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​, ឈ្មោះ សុខ ដា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ឈ្មោះ យែ​ម សុខ​ខួច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ឈ្មោះ ថូ ស៊ី​វ៉ាន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ឈ្មោះ មាឃ ពន្លឺ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​។​

​ចំណែក​វត្ថុតាង​ដកហូត​បាន ម្សៅ​ក្រាម​ពណ៍​ស​ចំនួន ៧​កញ្ចប់ (​ធំ​២​កញ្ចប់​) ទូរស័ព្ទ​ចំនួន ០៧​គ្រឿង ជ​ញ្ចី​ង​អេ​ឡិច​ត្រូ​និ​ច​ចំនួន ០១​គ្រឿង ម៉ូតូ​ចំនួន​០៥​គ្រឿង និង​សំភា​រះ​វេច​ខ្ចប់​មួយចំនួនធំ​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​ជំនាញ​ឃុំខ្លួន​នៅ​ការិយាល័យ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close