វៀតណាម មាន​ស្លាប់​១​ករណី​ហើយ ក្រោយ​ផ្ទុះ​កូ​វីដ​១៩ ក្នុង​សហគម​ដា​ណា​ង

​វៀតណាម​៖ ប្រទេស​វៀតណាម បានបញ្ជាក់​ពី​ការស្លាប់​មនុស្ស​ដំបូង​ដោយសារ​ជំងឺ​កូ​វីដ​១៩ នៅ​ថ្ងៃ​សុក្រ​នេះ នេះ​បើតាម​ការ​សារព័ត៌មាន​រដ្ឋ​វៀតណាម​ចេញផ្សាយ​។​ ​អ្នកស្លាប់​រូបនេះ​មាន​វ័យ​៧០​ឆ្នាំ ក្រោយ​រកឃើញ​ផ្ទុក​ជំងឺ​កូ​វីដ​១៩ នៅ​ក្រុង​ដា​ណា​ង​។​

​គិត​ត្រឹម​ព្រឹក​មិញ​នេះដែរ វៀតណាម​ក៏​ប្រកាស​ពី​ឆ្លង​ថ្មី​ចំនួន​៤៥ ជាការ​ឆ្លង​ក្នុង​សហគម ហើយ​សុទ្ធតែ​ធ្លាប់មាន​ប្រ​វត្ថិ​ទៅ​ក្រុង​ដា​ណា​ង ជា​តំបន់​ផ្ទុះ​ក្នុង​សហគម​ជាថ្មី នៅ​វៀតណាម កាលពី​ចុង​សប្តាហ៍​មក ហើយ​មកទល់ពេលនេះ មាន​ឆ្លង​ក្នុង​សហគម​៩៣​នាក់​ហើយ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣១ កក្កដា​នេះ​។​ ​ចំនួន​អ្នកជំងឺ​កូ​វីដ​១៩ នៅ​វៀតណាម​បាន​កើន​ដល់​៥០៩​នាក់​ហើយ ទើប​តែមាន​ស្លាប់​ដំបូង​នេះ​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close