អភិបាលខេត្តមណ្ឌលគិរី ចុះបើកការដ្ឋានសាងសង់ផ្លូវចូលទីតាំងគំរោងព្រលានយន្តហោះ
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះបើកការដ្ឋានសាងសង់ផ្លូវចូលទីតាំងគំរោងព្រលានយន្តហោះខេត្តមណ្ឌលគិរីដែលត្រូវការអភិវឌ្ឍន៍ស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម តឹក សាលី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល ប្រធានមន្ទីរពាក់ព័ន្ធ អភិបាលស្រុក មន្ត្រីចំណុះរដ្ឋបាលស្រុកអូររាំង កងកំលាំងប្រដាប់អាវុធស្រុក ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅផ្លូវចូលទីតាំងគម្រោងព្រលានយន្តហោះ ស្តិតនៅឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។