ខ្យល់​កន្ត្រាក់ វាយ​បាក់​ដើមឈើ សង្កត់​លើផ្ទះ​ពលរដ្ឋ​អស់ ៨​ខ្នង រងរបួស​មនុស្ស​៣​នាក់ នៅ​ព្រះសីហនុ​

​ព្រះសីហនុ​៖ កាលពី​រសៀល ថ្ងៃទី​២ សីហា ម្សិលមិញ ករណី​ខ្យល់​កន្ត្រាក់ បាន​វាយ​បាក់​ដើមឈើ​ដួល​សង្កត់​លើផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន ៨​ខ្នង បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៣​នាក់ រងរបួស​ធ្ងន់​ស្រាល នៅ​ចំណុច​ពយ​កំ​ពេញ ស្ថិតក្នុង​ក្រុម​១ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។


​ជនរងគ្រោះ​ទាំង​៣​នា​កើ​នោះ ឈ្មោះ ឆាំ ចាន់​រ៉ា ភេទ​ស្រី អាយុ​១២​ឆ្នាំ (​របួសធ្ងន់​) ឈ្មោះ អោម វ​ន្នី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ និង​ឈ្មោះ ហេង ស្រី​ភា ភេទ​ស្រី អាយុ​៣៦ ឆ្នាំ ស្នាក់នៅ ក្រុម​១​ភូមិ​១ សង្កាត់ លេខ​៣ ក្រុងព្រះសីហនុ (​រងរបួស​ស្រាល​)​។​

​ក្រោយពេល​កើតហេតុ អាជ្ញាធរខេត្ត បាន​ចុះ​អន្តរា​គម​ន៌​ជួយសង្គ្រោះ​ប្រជា​ពល​រដ្ន ដោះស្រាយ​សម្រួល​ការងារ​ផ្សេងៗ​ផងដែរ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close