ទូទាំងពិភពលោក! ចំនួនអ្នកឆ្លងកូវីដ១៩ កើនឡើងជាង១៨លាននាក់ ស្លាប់ជាង៦៩ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ បានចម្លងទៅមនុស្សសរុបចំនួន១៨លាន២៣ម៉ឺន១ពាន់៥៣៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៦៩ម៉ឺន២ពាន់៦៩៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១១លាន៤៤ម៉ឺន៣ពាន់៨៤៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។
នេះជាបណ្តាប្រទេស ដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺកូវីដ១៩ ច្រើនជាងគេ៖
ទី១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤លាន៨១ម៉ឺន៣ពាន់៦៤៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៥ម៉ឺន៨ពាន់៣៦៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន៣៨ម៉ឺន២១៧នាក់។
ទី២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៧៣ម៉ឺន៣ពាន់៦៧៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ម៉ឺន៤ពាន់១៣០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៨៨ម៉ឺន៤ពាន់៥១នាក់។
ទី៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៨០ម៉ឺន៤ពាន់៧០២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៨ពាន់១៦១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន១៨ម៉ឺន៧ពាន់២២៨នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។