ថៃ ផ្អាកសមយុទ្ធជាមួយអាមេរិក ដោយសារមានទាហាន ៩នាក់ ឆ្លងកូវីដ១៩
ថៃ៖ ក្រសួងការពារជាតិថៃបានប្រកាសកាលពីថ្ងៃម្សិលមិញថា ប្រទេសថៃបានផ្អាកផែនការធ្វើការសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក ក្រោយពេលទាហានថៃ៩នាក់បានឆ្លងជំងឺកូវីដ១៩ ពេលត្រលប់មកពីចូលរួមសមយុទ្ធយោធាជាមួយទាហានអាមេរិក នៅហៃវៃ សហរដ្ឋអាមេរិក។

យោធាថៃបាននិយាយថា ទាហានឆ្លងទាំងនោះគឺស្ថិតក្នុងចំណោមមន្ត្រីយោធាថៃ១៥១នាក់ ដែលបានត្រលប់មកពីការចូលរួមសមយុទ្ធឈ្មោះថា Lightning Forge 2020 ជាមួយនឹងទាហានអាមេរិក រយៈពេល៣សប្តាហ៍ នៃខែកក្កដា។
ប្រទេសថៃ គិតត្រឹមព្រឹកថ្ងៃទី៣ សីហានេះ មានករណីកូវីដ១៩ចំនួន៣៣១៧ករណី ស្លាប់៥៨នាក់ ប៉ុន្តែមានរយៈពេល៦៩ថ្ងៃមកហើយដែលថៃគ្មានចម្លងក្នុងសហគម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។