ឯកឧត្តម គួច ចំរើន ចុះពិនិត្យស្ថានភាពផ្លូវ ស្ពាន និងប្រពន្ធ័បង្ហូរទឹក ក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃ៣ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពផ្លូវ ស្ពាននិងប្រពន្ធ័បង្ហូរទឹក នៅក្នុងក្រុងព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាមួយចំនួននិងរៀបគម្រោងស្ថាបនាជួសជុល ស្ពាននិងផ្លូវមូលដ្ឋានក្នុងក្រុង។
បើតាមមន្ត្រីខេត្ត បានថ្លែងថា អភិបាលខេត្តព្រះសីហនុ នឹងរៀបចំអោយមានការស្ថាបនាស្ពានថ្មី ជំនួសស្ពានចាស់ដែលតូចចង្អៀតនៅជិតអង្គការម្លប់តាប៉ាងក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ព្រមទាំងរៀបចំដោះស្រាយកាត់បន្ថយបញ្ហាជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ផងដែរដើម្បីបញ្ច្រាសការជោជន់លិចផ្លូវនិងស្ពាននារដូវវស្សា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។