ពិធី​ប្រកាស​ចូលកាន់​តំណែង​អភិបាលរង​ខេត្តបាត់ដំបង ថ្មី​

​បាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​០៣ ខែសីហា ឆ្នាំ​២០២០ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំ​ណា ង​លោក ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា ផ្ទៃ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​អភិបាលរង នៃ​គណៈ​អភិបាល ខេត្តបាត់ដំបង នៅ​ពិធី​នោះ​ក៏មាន​ការចូលរួម​ពី អនុរដ្ឋលេខាធិការ អគ្គនាយក​រដ្ឋបាល លោក ងួន រតន​: អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​, លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង មេបញ្ជាការ​យោធ ភូមិភាគ​ទី​៥ មេបញ្ជាការ​កងរាជអាវុធហត្ថ លោកស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​ប្រតិបត្តិកា​រ​សឹក​រង​បាត់ដំបង អភិបាលក្រុង ស្រុក ប្រធាន​សាលាដំបូង​ខេត្ត ព្រះរាជ អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ជា​វិញ​ខេត្ត មន្ត្រីរាជការ​សាលាខេត្ត មេឃុំ​ចៅសង្កាត់​ជាច្រើនរូប​ផងដែរ​។​

​លោក ងួន រតន​: បានធ្វើ​របាយការណ៍​ស្វាគមន៍​សង្ខេប​រួចមក គណ​:​អធិបតី​បានប្រគល់​អនុ​ក្រិ​ត្យ​ប្រកាស​តែង តាំង លោក ណុប ដា​រ៉ា អភិបាលរង នៃ​គណៈ​អភិបាល ខេត្តបាត់ដំបង​។​ ​លោក ណុប ដា​រ៉ា បានធ្វើ​សេចក្តី​ប្តេជ្ញាចិត្ត ចំពោះមុខ​គណៈអធិបតី ដោយ​គោរព​គោលការណ៍​ណែនាំ​ថ្នាក់លើ ដោយ​អនុវត្តតាម​លិខិតបទដ្ឋាន​នានា និង​បន្ត​អនុវត្ត​ការងារ​ឲ្យ​បានល្អ​ប្រសើ​ប្រកបដោយ​សាមគ្គីភាព​ផ្ទៃក្នុង តម្លាភាព​ផងដែរ​។​

​លោក សក់ សេដ្ឋា បាន​ជំរុញ​ឲ្យ​រដ្ឋបាលខេត្ត និង​ថ្នាក់មូលដ្ឋាន​ត្រូវ​អនុវត្តតាម​ថ្នាក់លើ​ដាក់ចុះ​ស្តីអំពី​ការចុះ​ផ្សព្វ ផ្សាយ​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​១៩ រលក​ទី​២ បន្តទៀត​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ឆ្លង​ពី​ក្រៅប្រទេស​មក​ក្នុងស្រុក​យើង​បន្ថែមទៀត​ពិសេស​ការឆ្លង​ជម្ងឺ​នេះ​នៅតាម​សហ គម​ន៍​យើង​។ ហើយ​បន្ត​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​ធ្វើដំណើរ​តាម​ដងផ្លូវ​សូម​គោរព​ច្បាប់​ជា​ចម្បង​ដើម្បី​ចៀសវាង​កាត់បន្ថយ​អាត្រា​គ្រោះថ្នាក់​និង​ស្លាប់​ឲ្យ​មានការ​ថយចុះ​ទើប​ជាការ​ប្រសើ​។

​លោក បាន​បញ្ជាក់ថា សូម​ឲ្យ​អាជ្ញាធរខេត្ត ត្រូវ​ទប់ស្កាត់​និង​ឆ្លើយតប​បន្ទាន់​នូវ​ព័ត៌មាន​មិន​ពិត​មួយចំនួន​ដែលមាន​ចរិត​អុចអាល​ញុះញង់​ធ្វើ​ឲ្យ​មានការ​វឹកវរ​និង​ប៉ះពាល់​ដល់​កិត្តិយស​សង្គមជាតិ​យើង​និង​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​នៅតាម​មូលដ្ឋាន​សូម​សមត្ថកិច្ច​ពាក់ព័ន្ធ​បន្ត​សហការគ្នា​ឲ្យ​បានល្អ​ផងដែរ​។​

​លោក សក់ សេដ្ឋា បាន​ណែនាំ​ឲ្យ​ក្រុមប្រឹក្សា​ខេត្ត​គ ណៈ​អភិបាលខេត្ត​មានការ​គាំទ្រ​អភិបាលរង​ខេត្ត​ថ្មី ព្រមទាំង​ជួយផ្តល់​បទពិសោធ​ន៍ក​ន្ល​ង​មកដល់​ពួកគាត់ ដែល​ទើប​តែងតាំង​ថ្មី ត្រូវខិតខំ​ធ្វើការ​ងារ​ដោយមាន​កិច្ច សហការគ្នា​បានល្អ​ប្រសើរ​។ លោក ក៏បាន​ផ្តាំផ្ញើ​ដល់​គណ​:​អភិបាលខេត្ត ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ ពិសេស​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​នានា​ក្នុង​ខេត្ត ពិសេស​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​ដល់​ពួកគាត់​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close