យុវជន​២​នាក់ យក​គ្រាប់មីន​មក​ដំ​លេង​ផ្ទុះ​ស្លាប់​ភ្លាមៗ នៅ​ស្រុក​វាលវែង​

​ខេត្តពោធិ៍សាត់​៖ ករណី​ដ៏​រន្ធត់​មួយ កើតឡើង​កាលពី​រសៀល​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០ ដោយសារ​យុវជន ២​នាក់ បាន​យក​គ្រាប់​មិនទាន់​ផ្ទុះ មក​ដំ​លេង បណ្តាលអោយ​ផ្ទុះ​ស្លាប់​ភ្លាមៗ នៅ​ចំណុច​រោង​ឈើ ក្នុងភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​នោះ ទី​១- ឈ្មោះ យ៉ង់ សារី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ និង​ទី​២-​ឈ្មោះ ដែន ត្រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ​។ ទាំង​២​នាក់ រស់នៅ​ភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

​ក្រោយពេល​កើតហេតុ អាជ្ញាធរ​ជំនាញ បាន​ចុះ​ពិនិត្យ និង​បា​ន្រ​គល់​សព​ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ជាមួយគ្នា អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេល​ឃើញ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់​លេង ឫ​កែច្នៃ​ផ្សេងៗ វា​អាច​បណ្តាលអោយ​ផ្ទុះ​ស្លាប់ របួស ពិការ គ្រប់ពេល និង​សូម​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រតិបត្តិ​ករ​បោសសំអាត​មីន​ដែល​នៅ​ជិត​ទីនោះ ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close