កូ​វីដ​១៩! មាន​អ្នកស្លាប់​កើន​ជិត ៧០​ម៉ឺន​នាក់ នៅ​ទូទាំង​ពិភពលោក

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១៨​លាន​៤៤​ម៉ឺន​៦៨៩​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៦៩​ម៉ឺន​៧​ពាន់​១០០​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​១១​លាន​៦៧​ម៉ឺន​២​ពាន់​២៦១​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០​។​

​នេះ​ជា​បណ្តា​ប្រទេស​ដែលមាន​ចំនួន​អ្នកស្លាប់ និង​ឆ្លង​ជម្ងឺ​កូ​វីដ​១៩ ច្រើនជាងគេ​៖
​ទី​១-​សហរដ្ឋអាមេរិក ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៤​លាន​៨៦​ម៉ឺន​២​ពាន់​១៧៤​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​១៥​ម៉ឺន​៨​ពាន់​៩២៩​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​២​លាន​៤៤​ម៉ឺន​៦​ពាន់​៧៩៨​នាក់​។​
​ទី​២-​ប្រេ​ស៊ី​ល ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២​លាន​៧៥​ម៉ឺន​១​ពាន់​៦៦៥​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៩​ម៉ឺន​៤​ពាន់​៧០២​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​១​លាន​៩១​ម៉ឺន​២​ពាន់​៣១៩​នាក់​។​
​ទី​៣-​ឥណ្ឌា ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​១​លាន​៨៥​ម៉ឺន​៥​ពាន់​៣៣១​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៣​ម៉ឺន​៨​ពាន់​៩៧១​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​១​លាន​២៣​ម៉ឺន​៤៤០​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close