អាល្លឺម៉ង់ ផ្ទុះបាតុកម្មតវ៉ាប្រឆាំង «ការពាក់ម៉ាស» ដើម្បីទប់ស្កាត់កូវីដ១៩
អាល្លឺម៉ង់៖ ផ្ទុះបាតុកម្មមួយក្នុងទីក្រុងប៊ែរឡាំង ដើម្បីសម្តែងការប្រឆាំងតវ៉ានឹងវិធានការរឹតត្បិតដាក់ចេញដោយរដ្ឋាភិបាលអាល្លឺម៉ង់ ដើម្បីទប់ស្កាត់កូវីដ១៩ ដែលបង្កជាការប៉ះទង្គិចគ្នាដោយហិង្សា ហើយជាលទ្ធផលនោះ ប៉ូលិស៤៥នាក់រងរបួស ខណៈបាតុករ១៣៣នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ នេះបើតាមសារព័ត៌ មាន CGTN នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។
ប៉ូលិសអាល្លឺម៉ង់ បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា មនុស្សប្រមាណ២ម៉ឺននាក់បានចូលរួមក្នុងការធ្វើការបាតុកម្មតវ៉ាទ្រង់ទ្រាយធំមួយ នៅឯទីក្រុងប៊ែរឡាំង កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ ។
នៅក្នុងបាតុកម្មតវ៉ាដែលក្រុមបាតុករហៅថា «ថ្ងៃនៃសេរីភាព» អ្នកចូលរួមភាគច្រើន មិនបានពាក់ម៉ាស ឬក៏អនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាពនោះទេ ហើយបើតាមប៉ូលិសអាល្លឺម៉ង់ បាតុករមួយចំនួនថែមទាំងប្រើប្រាស់ហិង្សាប្រឆាំងនឹងអាជ្ញាធរទៀតផង ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។