អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាព នៃការជួសជុលកំណត់ផ្លូវលេខ១៤៦បេ
ព្រះសីហនុ៖ កាលពីរសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាព នៃការជួសជុលកំណត់ផ្លូវលេខ១៤៦បេ(វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស) ពីស្រុកស្ទឹងហាវ មកកាន់ស្រុកព្រៃនប់ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំជើងគោ ស្រុកព្រៃនប់។
ក្នុងឱកាសនោះដែរលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជម្រុញឱ្យក្រុមហ៊ុនពន្លឿនការជួសជុល កំណាត់ផ្លូវនេះឱ្យបានឆាប់។
ទន្ទឹមនេះចំនុចទីតាំងផ្លូវដែលរងការខូចខាតខ្លាំងបណ្តាលមកពីទឹកហូរច្រោះកាលពីថ្ងៃម្សិលម៉ិញ ត្រូវបានជួសជុលរួចរាល់ និងដាក់ឱ្យធ្វើចរាចរណ៍ជាធម្មតាឡើងវិញហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។