អាជ្ញាធរជាតិអប្សរា ចុះពិនិត្យសកម្មភាពគម្រោងផ្សេងៗ ក្នុងតំបន់ រមណីយដ្ឋានអង្គរ
សៀមរាប៖ កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំមន្ត្រី បុគ្គលិកជំនាញពាក់ព័ន្ធចុះពិនិត្យ ការអនុវត្តការងារនៅតាមការដ្ឋានដូចជា គម្រោងកំណាយបុរាណវិទ្យាប្រាសាទបាយក្អែក ការចុះពិនិត្យមើលបរិស្ថានជុំវិញត្រពាំងសេស និងអតីត រោងចិញ្ចឹមដំរីខាងកើតភ្នំបាខែង។
ការចុះពិនិត្យផ្ទាល់នេះ គឺជាយន្តការមួយ ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាពការងារឱ្យមានភាពរលូននិងមានប្រសិទ្ធភាពខ្ពស់។ ជាពិសេសធ្វើការផ្លាស់ប្ដូរយោបល់ ការណែនាំ និងការសម្រេចចិត្តក្នុងការអនុវត្តកិច្ចការក្នុងជំហ៊ានបន្តបន្ទាប់ទៀតឱ្យកាន់តែប្រសើរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។