ឯកឧត្តម ស ថាវី ផ្ញើសារជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល៧០ឆ្នាំ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ សូមគោរពផ្ញើសារជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្សចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្វសាធុការពរ សិរីសួស្តី ជ័យមង្គលវិបុលសុខ មហាប្រសើរថ្លៃថ្លាជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រសាញ់ សូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។