ស្រ្តី​ខ្មែរម្នាក់បាត់បង់ជីវិត នៅ​ក្នុង​ហេតុ​ការណ៍បាញ់ប្រហារក្នុងការស៊ីណូមួយ​នៅ​ប្រទេសថៃ

យោងតាមសារព័ត៌មានថៃ (P News)បានឲ្យដឹងថា ស្ត្រីខ្មែរម្នាក់បានស្លាប់ក្នុងករណីបាញ់បោះនៅក្នុងកាស៊ីណូរ៉ាម៉ា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៣ ខែសីហា នៅក្នុងអគារពាណិជ្ជកម្មលេខ ៥០១/២៣៧រ៉ាម៉ា៣ ផ្លូវសូអាយ ៦៦ ឃុំចុងណុនឌីរង ស្រុកយ៉ាណាវ៉ា ក្រុងបាងកក។

សារព័ត៌មានដដែលបានបញ្ជាក់ថា ហេតុការបាញ់បោះនេះ បណ្តាលឲ្យមានអ្នកស្លាប់មនុស្ស​៤នាក់ ក្នុង​នោះបុរស២នាក់ និងស្ត្រី២នាក់ រួមទាំង២នាក់រងរបួសធ្ងន់។

បុរសម្នាក់ឈ្មោះសាំង សីហា អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានឲ្យថា ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ ម៉ៅ ស្រីពៅ អាយុ២៩ឆ្នាំ ទើបតែទៅធ្វើការនៅក្នុងកាស៊ីណូរ៉ាម៉ា ជាបុគ្គលិកផ្នែកឌីល័រ(អ្នកចែកបៀរបាការ៉ាត់) រយៈពេល១ខែប៉ុណ្ណោះ។

បើតាម​សាក្សី​ខ្លះថា មុនកើតហេតុគេបានឃើញបុរសម្នាក់សង្ស័យជាតម្រួត បានមកលេងល្បែងសុីសងនៅទីនោះបើកតុVIPក្រោយមកស្រាប់តែពួកគេផ្ទុះជម្លោះជាមួយប្រុសដែលអង្គុយលេងនៅតុក្រោយស្រីពៅចែកបៀរ គេសង្ស័យថាជាមន្ត្រីយោធា(ទាហាន)ហើយក៏បាញ់លើបុរសនោះបណ្តាលឲ្យស្លាប់៣នាក់ មានប្រុស២នាក់ និងស្រ្តីជាជនជាតិខ្មែរម្នាក់។

យ៉ាងណាក៏ដោយ ក្រោយកើតហេតុកម្លាំងតម្រួតក្រុងបានចុះទៅហ៊ុំពទ្ធ័ដល់ទីតាំងបនល្បែងនោះដើម្បីស្រាវជ្រាវបើកការសើបអង្គេត ហេតុការណ៍នៃការបាញ់ប្រហារខាងលើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close