មនុស្សជាង៦រយនាក់ដែលជាប់នៅកោះរ៉ុង ត្រូវបានជួយសង្រ្គោះហើយ
មនុស្សចំនួន៦២១នាក់ មានស្រីចំនួន ២១៥នាក់ កុមារ ៩៦នាក់ ទារក ៦នាក់ ដែលបានជាប់នៅលេីកោះរ៉ុងអស់ជាច្រេីនថ្ងៃដោយសារព្យុះ ភ្លៀងខ្យល់ រលកខ្លាំង ពួកគេបានមកដល់ដីគោកដោយសុវត្ថិភាពហើយកាលពីរសៀលថ្ងៃទី៤ ខែសីហា។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តព្រះសីហនុ។
បើតាមការបញ្ជាក់របស់រដ្ឋបាលខេត្ត លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ ក្នុងការចុះអន្តរាគមន៍ ដោយរៀបចំទូកទេសចរណ៍ខ្នាតធំល្បឿនលឿនចំនួន ៣គ្រឿង សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរណ៍ដែលជាប់គាំងនៅក្រុងកោះរ៉ុង(កោះរ៉ុង និងកោះរ៉ុងសន្លឹម) បានត្រឡប់មកដីគោកក្រុងព្រះសីហនុវិញ ក្រោយពីធាតុអាកាសមានភាពធូរស្រាល។
ក្នុងកិច្ចអន្តារាគមន៍នេះ បានប្រើប្រាស់ទូកល្បឿនលឿនចំនួន ៣គ្រឿង និងធ្វើការដឹកជញ្ជូនចំនួន ២ជើង៖
-ជើងទី១ ចំនួន ៤០៥នាក់ ស្រី ១៤៣នាក់ (ក្មេងចំនួន ៤១នាក់ និងទារកចំនួន ៦នាក់)
-ជើងទី២ ចំនួន ២១៦នាក់ ស្រី ៧២នាក់ (ក្មេងចំនួន ២៣នាក់)។
ភ្ញៀវទេសចរណ៍ទាំងអស់ ត្រូវបានដឹកជញ្ជូនទៅកាន់គោលដៅរៀងៗខ្លួន ដោយប្រើប្រាស់រថយន្តក្រុងចំនួន៨គ្រឿង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។