គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ច្រានចោលការចោទប្រកាន់ថា ផែនទីខ្នាង ១/២៥ ០០០ ជាផែនទីដែលគូស វាងដោយប្រទេសវៀតណាម
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានហៅការចោទប្រកាន់នេះថា ជាការប្រឌិតរឿង និងផ្សព្វផ្សាយនូវព័ត៌មានមិនពិត ក្នុងចេតនាទុច្ចរិត និងក្នុងគោលបំណងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ ឲ្យមានការយល់ច្រឡំមកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាលអំពីការធ្វើឱ្យបាត់បង់ទឹកដី ក៏ដូចជាការបណ្ដោយឲ្យមានការ រំលោភបំពានទឹកដីពីប្រទេសវៀតណាម។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានគូសបញ្ជាក់ថា ការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាម ជាការងារបច្ចេកទេសកម្រិតខ្ពស់ អនុវត្តដោយក្រុមជំនាញនៃប្រទេសទាំងពីរ ដោយ យកគោលការណ៍ខ្សែព្រំដែនមិនកែប្រែ តាមផែនទីផ្លូវការ បោន ខ្នាត ១/១០០ ០០០ បោះពុម្ពដោយ ក្រុមភូមិសាស្ត្រ ឥណ្ឌូចិន ស្របតាមមាត្រា២ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលធានាបាននូវបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់ទឹកដីទៅប្រទេសវៀតណាម ដូចការចោទប្រកាន់ក្នុងសេចក្ដី ថ្លែងការណ៍របស់ក្រុមឧទ្ទាមក្រៅច្បាប់ និងគូកនឡើយ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។