ឃាត់ខ្លួនជនបរទេសម្នាក់ ពីបទស្នាក់នៅខុសច្បាប់ នៅខេត្តសៀមរាប
សៀមរាប៖ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី កាលពីរសៀល ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ បានចុះទៅចំនុចផ្ទះសំណាក់ PACKGODA HOSTEL ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បាននាំខ្លួនជនបរទេសម្នាក់ មកសាកសួរ ពាក់ព័ន្ធនឹងករណីស្នាក់នៅខុសច្បាប់។
ជនបរទេសខាងលើ ឈ្មោះ MALIN JESPER WILLIAM ភេទប្រុស កើតថ្ងៃទី២៤-០៨-១៩៨០ ជនជាតិហ្វាំងឡង់ កាន់លិខិតឆ្លងដែនលេខ FP៣៣៤៤៤៦៧ មុខរបរគ្មាន ស្នាក់នៅផ្ទះសំណាក់ខាងលើ និងបានចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦-១០-២០១៩ តាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ដើម្បីស្វែងរកការងារធ្វើ ទិដ្ឋាការស្នាក់នៅបានផុតសុពលភាពតាំងពីថ្ងៃទី ២៦-០៥-២០២០ រហូតដល់សព្វថ្ងៃ។
បច្ចុប្បន្នសមត្ថកិច្ច បានឃាត់ខ្លួនជនបរទេសនេះ បណ្តោះអាសន្ន ដើម្បីត្រៀមបណ្តេញចេញតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។