រនាំងទ្វារដែកដួលសង្កត់លើក្មេងប្រុសម្នាក់ ស្លាប់ភ្លាមៗ នៅស្រុកលើកដែក
ខេត្តកណ្តាល៖ រន្ធត់ចិត្តណាស់! ក្មេងប្រុសម្នាក់ ត្រូវរនាំងទ្វារដែកដួលសង្កត់លើ បណ្តាលឲ្យស្លាប់ភ្លាម កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅក្នុងដីឡូត៍មួយកន្លែង ក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែកខេត្តកណ្ដាល។
ក្មេងរងគ្រោះ ឈ្មោះ រុន ចំរុង ភេទប្រុស អាយុ៩ឆ្នាំ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។
សមត្ថកិច្ច បានបញ្ជាក់ថា មុនពេលកើតហេតុកុមារារងគ្រោះ និងគ្នីគ្នា៤ទៅ៥នាក់ បាននាំគ្នាទៅលេងនៅក្នុងដីឡូរ៍ខាងលើ ដោយរុញទ្វាររបងលេងទៅមកៗធ្វើឲ្យផុតគន្លឹះខ្ទាស់ទ្វារ បណ្ដាលឲ្យរលំទ្វារដែកសង្កត់ពីលើក្មេងប្រុស២នាក់ តែជាអកុសល ក្មេងរងគ្រោះម្នាក់ បានស្លាប់ រីឯម្នាក់ទៀត ត្រូវចំជើងឆ្វេងរបួសស្រាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះពិនិត្យ រួចសន្និដ្ឋានថា ក្មេងរងគ្រោះ ពិតជាស្លាប់ដោយរលំទ្វារសង្កត់ពិតប្រាកដមែន។ សាកសព បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។